khmer eng
  • ឯក ឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈ កម្មការទី៧ ព្រឹទ្ធសភា និងក្រុមគ្រួសារ បាននាំយកទេយ្យទានជាគ្រឿងឧបភោគ បរិភោគ បច្ច័យ៤ បច្ច័យចំណាយថ្លៃអគ្គិសនីបំភ្លឺវត្ត ទៅប្រគេនព្រះសង្ឃ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ១៥កើតពេញ បូណ៌មី ខែអាសាឍ ឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៤ ឯក ឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈ កម្មការទី៧ ព្រឹទ្ធសភា និងក្រុមគ្រួសារ បាននាំយកទេយ្យទានជាគ្រឿងឧបភោគ បរិភោគ បច្ច័យ៤ បច្ច័យចំណាយថ្លៃអគ្គិសនីបំភ្លឺវត្ត ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តព្រះធាតុឆ្វេង និងវត្តបល្ល័ង្ក ស្ថិតក្នុងឃុំពង្រ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតាជីដូនជីតានិងញាតិកាក្នុងសង្សារ វដ្តដែលបានចែកឋានទៅកាន់ បរលោកហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់យុទ្ធជន-យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនកម្ពុជា សូមអស់លោកទាំងអស់បានយោនយកកំណើតនៅទីបរមសុខដ៏ខ្ពង់ខ្ពស់ កុំបីក្លាយជាប្រការដទៃឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail